khmer eng
  • ឯកឧត្តម កែវ ចាន់ណា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងសន្និធិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម កែវ ចាន់ណា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រ​ប់គ្រងសន្និធិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ៩៨នាក់ នៅសណ្ឋាគារ Apsara Angkor Resort and Conference ខេត្តសៀមរាប។

    វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹង ពង្រឹងសមត្ថភាព និងលើកកម្ពស់សម្ថភាព របស់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាពិសេសចំពោះមន្ត្រីអនុវត្តផ្ទាល់លើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

     

    វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱ្យសិក្ខាកាមទទួលបាននូវចំណេះដឹងអំពី៖

    – បទប្បញ្ញាត្តិ នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

    – សារៈប្រយោជន៍ នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

    – វិធាន និងនីតិវិធី នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

    – ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ

    – ការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងការថែទាំទ្រព្យសម្បត្តិរដ្ឋ

    – ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

    – ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្រោមវិធីកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក